News & Events
វេទិកាស្តីពីភាពជាដៃគូដើម្បីចីរភាពកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត
Date : 2023-12-11អង្គការ អេដ អេ អាក់ស្យុង បានសហការជាមួយអង្គការខេប បានការរៀបចំវេទិកាស្តីពីភាពជាដៃគូដើម្បីចីរភាពកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត នៅរាជធានីភ្នំពេញ។
វេទិកាភាពជាដៃគូនេះនឹងបង្កើនទំនាក់ទំនង និងគុណតម្លៃនៃកិច្ចការងាររួមគ្នារបស់អង្គការសង្គមស៊ីវិលជាមួយភាគីរដ្ឋាភិបាល និងវិស័យឯកជន ឱ្យមានឱកាសរួមគ្នា វាយតម្លៃនូវបញ្ហាប្រឈមនៃបរិយាបន្ន និងបង្កើតជាផែនការសកម្មភាពរួមគ្នាមួយ តាមគោលវិធីពហុវិស័យ និងពហុភាគី ដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសដើម្បីធានាថានឹងមិនមាននរណាម្នាក់ត្រូវបានទុកចោល។
វេទិកានេះផ្តោតសំខាន់ទៅលើវត្ថុបំណងដូចខាងក្រោម៖
- បង្កើនការយល់ដឹង និងអភិវឌ្ឍន៍បំណិនភាពជាដៃគូ និងសមត្ថភាពរបស់តួអង្គអភិវឌ្ឍន៍នៅតាមមូលដ្ឋានដែលជាលទ្ធផលនឹងនាំឱ្យមានការអភិវឌ្ឍភាពជាដៃគូបានឆាប់រហ័ស បង្កើតនូវផលជះធំទូលាយ និងភាពជាដៃគូកាន់តែមានប្រសិទ្ធភាព។
- គាំទ្រដល់ការផ្លាស់ប្តូរក្នុងស្ថាប័ន ដែលទាមទារឱ្យភាគីពាក់ព័ន្ធបង្កើនប្រសិទ្ធភាពនៃវិធីធ្វើការងារដើម្បីផលិតភាពការងារកាន់តែខ្ពស់ តាមរយៈភាពជាដៃគូមួយដែលកាន់តែមានប្រសិទ្ធភាព។
-ចែករំលែកនូវការអនុវត្តល្អៗ បញ្ហាប្រឈម និងបទពិសោធន៍កន្លងមក ក្នុងការគាំទ្រដល់សកម្មភាពនៃការអភិវឌ្ឍន៍ភាពជាដៃគូប្រកបដោយចីរភាព។
-បង្កើនអន្តរកម្ម និងទំនាក់ទំនងកាន់តែល្អប្រសើររវាង ភាគីដៃគូអភិវឌ្ឍន៍ និងសហគមន៍។
វេទិការនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបង្កឱ្យមានបរិយាកាសរស់នៅប្រកបដោយភាពសុខដុមរមនា និងចែករំលែកនូវបទពិសោធន៍ ស្តីពីកិច្ចអន្តរាគមន៍ក្នុងការអភិវឌ្ឍសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាមូលដ្ឋាន តួអង្គសង្គមស៊ីវិល តំណាងវិស័យឯកជន និងអ្នកសហគ្រាសសង្គម ដើម្បីជំរុញនូវនវានុវត្តន៍កំណើនសេដ្ឋកិច្ចជាតិ។
វេទិកានេះនឹងពិភាក្សាអំពីផលជះនៃការវិនិយោគរួមគ្នា ចីរភាពហិរញ្ញវត្ថុសម្រាប់គាំទ្រដល់សហគមន៍ ការចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមដែលបញ្ជាក់ច្បាស់អំពីសារៈសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ផលចំណេញជាអតិបរមាដែលទទួលបានពីការវិនិយោគតាមរយៈថវិកាហិរញ្ញប្បទាន។ ទន្ទឹមនឹងនោះ វេទិកានេះ នឹងលើកកម្ពស់ដល់គណនេយ្យភាពដែលត្រូវទទួលខុសត្រូវរួមគ្នា ក្នុងចំណោមរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការ ជីវភាពរស់នៅ ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈនានា។
វេទិកានេះ មានគោលបំណងអភិវឌ្ឍភាពជាដៃគូក្នុងចំណោមប្រព័ន្ធអេកូឡូស៊ី ដែលអាចសម្រួលដល់ការធ្វើអាជីវកម្មជាប្រព័ន្ធ ដែលជាដៃគូមួយនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពន្លឿនចំនួន និងប្រសិទ្ធភាពនៃភាពជាដៃគូ ដើម្បីរួមចំណែកសម្រេចបានគោលដៅអភិវឌ្ឍជាតិប្រកបដោយចីរភាពឆ្នាំ២០០៣។
វេទិកានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមប្រមាណ ១០០ នាក់ រួមមាន៖ តំណាងដៃគូអភិវឌ្ឍន៍ សម្ព័ន្ធជាតិក្រុមប្រឹក្សាមូលដ្ឋាន សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអប់រំ យុវជន និងកីឡា នាយកដ្ឋានពាក់ព័ន្ធ និងរដ្ឋបាលខេត្ត និងស្រុក តំណាងនាយកសាលា គ្រូបង្រៀន សហគមន៍នេសាទ សហគមន៍ព្រៃឈើ សហករណ៍កសិកម្ម សហគមន៍ទេសចរណ៍ សហគ្រាសក្រៅប្រព័ន្ធ និងយុវជន ដើម្បីចែករំលែកពីភាពជាដៃគូក្នុងការលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ/សង្កាត់ មានតួនាទីជាមន្ត្រីរាជរដ្ឋាភិបាលធ្វើសកម្មភាពបម្រើសេវាដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលជាម្ចាស់សិទ្ធ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders