News & Events
TRAC III LAUNCHES 21ST CENTURY LIBRARY AT ROKA PO PRAM PRIMARY SCHOOL
Date : 2018-06-05គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRACIII) បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យសតវត្សទី២១ នៅសាលាបឋមសិក្សា រកាពប្រាំ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិ Phoenix។ នៅក្នុងពិធីនេះមានវត្ថមានចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក អាជ្ញាធរមូលដ្ឋាន លោកនាយក លោកគ្រូអ្នកគ្រូ មាតាបិតានិងអាណាព្យាលសិស្ស ព្រមទាំងសហគមន៍នៅមូលដ្ឋាន។
បណ្ណាល័យសតវត្សទី២១ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ រួមមាន៖ ថេប្លែត អាគារមានបរិស្ថានស្អាត ស្រឡះ មានការតុបតែងគ្រឿងសិង្ហារឹម សៀវភៅសិក្សាគ្រប់ប្រភេទ ពាក្យស្លោក ផ្ទាំងគំនូរផ្សេងៗ។ លោក វ៉ាន់ វិសាល នាយកសាលាបឋមសិក្សា រកាពប្រាំ បានមានប្រសាសន៍ថា សាលាឋមសិក្សា រកាពប្រាំ បានចាប់ផ្តើមបង្កើតបន្ទប់បណ្ណាល័យមួយមិនមានលក្ខណៈស្តង់ដាឡើងនៅក្នុងឆ្នាំសិក្សា២០១២ ដល់២០១៤ ដំណើរការដោយគ្មានបណ្ណារក្ស និងមានសៀវភៅជាង១០០ក្បាលឧបត្ថម្ភដោយគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា (IBEC) របស់អង្គការ ខេប មានអ្នកចូលអានចំនួន២.១៦៤នាក់។ នៅឆ្នាំសិក្សា២០១៤-២០១៥ បណ្ណាល័យនេះបានប្តូរទៅជាបណ្ណាល័យស្តង់ដា មានសៀវភៅជាង១០០០ក្បាល និងមានបណ្ណារក្សមួយនាក់ ហើយមានអ្នកចូលរួមចំនួន ២៤.៥៤៦នាក់ និងមានអ្នកខ្ជីសៀវភៅទៅអានចំនួន ១.៣៦២នាក់។ នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨ សាលាបឋមសិក្សា រកាពប្រាំ មានបុគ្គលិក៧នាក់ (ស្រី៥នាក់) មានសិស្សចំនួន ៣១៨នាក់ (ស្រី១៦០នាក់) ហើយបានទទួលការឧបត្ថម្ភគាំទ្រពីគម្រោង TRAC III ដើម្បីពង្រឹងអំណានកុមារសិស្សថ្នាក់ទី១, ទី២ និងទី៣ និងការជួសជុលបណ្ណាល័យឱ្យទៅជាបណ្ណាល័យសតវតត្សទី២១ថ្មី មានសៀវភៅរឿង ៨៣០ក្បាល និងល្បែងសិក្សាភាសាខ្មែរចំនួន ២៧មុខ និងថេប្លែតចំនួន ២០គ្រឿង។ លោកនាយកបានបន្តទៀតថា នៅក្នងឆ្នាំសិក្សាថ្មីនេះ លោកគ្រូអ្នកគ្រូនឹងខិតខំពង្រឹងចំណេះដឹងបន្ថែម និងកម្មវិធីបំណិនជីវិត ដើម្បីបង្កើនការសិស្សសិស្សឡើងថ្នាក់ឱ្យបាន៩៣% ជាពិសេសទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវរួមគ្នាកែលម្អបរិស្ថានសាលារៀន និងរៀបចំឱ្យមានពណ៌ស្រស់ល្អ។
ការអប់រំកុមារនៅមូលដ្ឋានប្រកដោយប្រសិទ្ធភាពទៅបាន ត្រូវផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទជាមួយអង្គការដៃគូ មាតាបិតា អ្នកពាក់ព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា។ លោក នី សុធា ប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានលើកឡើងថា
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders