News & Events
ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា
Date : 2018-06-01នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ជាខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ អង្គការ ខេប បានបញ្ជូនមន្ត្រីគម្រោងអប់រំកុមារី (GEI) ទៅចូលរួមកម្មវិធីនៅសាលាគោលដៅចំនួន៣ ដែលបានរៀបចំកម្មវិធីកុមារអន្តរជាតិ រួមមាន៖ វិទ្យាល័យ ក្រូចឆ្មា វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ប៉ើស២ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន អម្ពវ័នជំនីក ដែលមានអ្នកចូលរួមសរុប ១៩២៣នាក់ ក្នុងនោះមានស្រីចំនួន ១០០៥នាក់។
ក្នុងទិវានេះ មានវត្តមានចូលរួមរបស់អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកក្រូចឆ្មា គណៈកម្មការអភិវឌ្ឍន៍សាលារៀន នាយកសាលា មន្ត្រីកម្មវិធីអង្គការ ខេប សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូ។
ការរៀបចំប្រារព្វទិវាកុមារអន្តរជាតិនេះឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រធានបទ និងទំនុកចិត្តក្នុងការនិយាយជាសាធរណៈ ភាពដឹកនាំក្នុងក្រុមការងារនៅក្នុងសាលារៀន ជាពិសេស ភាពក្លាហាន និងទំនាក់ទំនងជាមួយនឹងអង្គការ ខេប។ កម្មវិធីក៏មានបំណងរំលឹកខួប និងលើកស្ទួយដល់សិទ្ធិទាំងបួនរបស់កុមារនៅទាំងពិភពលោកផងដែរ។
ជាលទ្ធផលនៃកម្មវិធីកុមារអន្តរជាតិនេះគឺមានភាពសប្បាយរីករាយ ដោយសារសិស្សានុសិស្សទាំងអស់បានយល់ពីសិទ្ធិទាំងបួនរបស់ពួកគាត់ និងគោលដៅសំខាន់ក្រើនរំនឹក ដល់មនុស្សជាតិអោយបង្កើនការយកចិត្តទុកដាក់ចំពោះអនាគតដ៏រុងរឿងរបស់កុមារ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders