News & Events
ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅ សាលាចឋមសិក្សាចារ និងសាលាស្វាយផ្អែម ខេត្តស្វាយរៀង
Date : 2020-03-17គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC III ) បានរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅសាលាបឋមសិក្សា ចារ និងសាលាបឋមសិក្សា ស្វាយផ្អែម ស្ថិតនៅក្នុងខេត្តស្វាយរៀងក្នុងដើមខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះមាននាយកសាលា គ្រូបង្វឹក គ្រូជាប់ចំណាត់ថ្នាក់ល្អរបស់គម្រោង រួមនិងគណៈកម្មការសាលាគោលដៅេខត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងយកគំរូល្អៗមកប្រតិបត្តិតាមសាលារៀងៗខ្លួន។សកម្មភាពទស្សនកិច្ចនេះដើម្បីយកទៅអនុវត្តតាម និងអភិវឌ្ឍស្ថាប័នខ្លួនឱ្យឆ្លើយតបនឹងកំណែទម្រង់របស់ក្រសួងងប់រំ យុវជន និងកីឡា ដែលផ្តោតលើគោលដៅអភិវឌ្ឍចេរភាពទី៤ (SDGs4) លើកកម្ពស់គុណភាពអប់រំជាចំបង។
ជាលទ្ធផល លោកគ្រូ អ្នកគ្រូ មានការកោតសរសើរជាខ្លាំងអំពីការគ្រប់គ្រង រៀបចំអភិវឌ្ឍបរិស្ថានសាលាទាំងក្នុង និងក្រៅថ្នាក់រៀនបានយ៉ាងល្អ។ លោកគ្រូ អ្នកគ្រូមានការតាំងចិត្តខ្ពស់ក្នុងការរៀចំបរិស្ថានសាលាទាំងក្នុង និងក្រៅថ្នាក់រៀនឱ្យបានស្រស់បំព្រង និងបន្តការប្រើប្រាស់ការធ្វើតេស្តដំណាក់ វិធីសាស្ត្របង្រៀនថ្នាក់ដំបូងដោយប្រើសៀវភៅស្តង់ដាអំណាន ទោះបីសាលាចប់គម្រោងជាមួយអង្គការខេបក៍ដោយ ឱ្យបានដូចសាលាបឋមសិក្សា ចារ និងសាលាបឋមសិក្សា ស្វាយផ្អែមផងដែរ។
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders