News & Events

ដំណើរទស្សកិច្ចសិក្សាររបស់ម្ចាស់ជំនួយ មកពីប្រទេសអ៊ីតាលី និងកម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ

Date : 2023-08-15
Facebook Twitter Google+ LinkedIn

គម្រោងពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមពីសហគមន៍(REACH / BMZ) បានរៀបចំទទួលដំណើរទស្សកិច្ចសិក្សាររបស់ម្ចាស់ជំនួយ មកពីប្រទេសអ៊ីតាលី និងបានរៀបចំកម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ ក្រោមអធិបដីភាព ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងដល់សាលារៀនគោលដៅចំនួនប្រាំរួមមាន៖ សាលាបឋមសិក្សាស្មែត សាលាបឋមសិក្សាភូមិចាស់ សាលាបឋមសិក្សាខ្លុងពពក សាលាបឋមសិក្សាក្រាំងស្គារ និងសាលាបឋមសិក្សាសាន់បារ៉ាយ។ 


ដំណើរទស្សនកិច្ចនេះ ម្ចាស់ជំនួយបានជួបសំណេះសំណាលជាមួយគណៈអភិបាលរងខេត្ត នាយក លោកគ្រូអ្នកគ្រូ សហគមន៍ និងកុមារអំពីការគាំទ្រ និងការអន្តរាគមន៍របស់គម្រោង ព្រមទាំងស្វែងរកចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមដើម្បីជួយលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។


កម្មវិធីចែកស្បៀងអាហារដល់សិស្សក្រីក្រ ជាការលើកទឹកចិត្តដល់កុមារខិតខំប្រឹងប្រែងរៀនសូត្រ និងមករៀនឱ្យបានទៀងទាត់ និងបានចូលរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សិស្សម្នាក់ទទួលបានស្បៀងអាហារដូចជា អង្ករ ២០ គីឡូ, មី ១ កេស, ប្រេងឆា ១ ដប, ទឹកស៊ីអ៊ីវ ១ យួរ និងត្រីខ ១ យួរ។


ដំណើរទស្សនកិច្ចនេះ និងកម្មវិធីចែកស្បៀងដំណើរការទៅយ៉ាងល្អដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-ការិយាល័យអប់រំយុវជន និងកីឡាខេត្ត-ស្រុក មេឃុំ នាយក នាយិកា គណៈគ្រប់គ្រងសាលារៀន អាណាព្យាបាលសិស្ស និងសិស្សានុសិស្សចូលរួមជាមួយគម្រោងយ៉ាងសកម្ម។


គម្រោងគម្រោងពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមពីសហគមន៍(REACH / BMZ) ប្រតិបត្តិដោយអង្គការខេប ទទួលហិរញ្ញប្បទានពីអង្គការ វីវើល ដើម្បីចូលរួមចំណែកក្នុងការបំពេញសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះពីការធ្វើចំណាកស្រុកដោយគ្មានសុវត្តិភាព៕

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders