News & Events
ការពង្រឹងសមត្ថភាពគ្រូកិច្ចសន្យាជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោង
Date : 2023-07-31ការពង្រឹងសមត្ថភាពគ្រូកិច្ចសន្យាជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោងកុមារកម្ពុជារីករាយ(HCC) តាមរយៈផ្តល់វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ដ្របង្រៀននិងរៀន ការគ្រប់គ្រងថ្នាក់រៀន ការរៀបចំកិច្ចតែងការបង្រៀន និងរៀនសម្រាប់លើកកម្ពស់ការអនុវត្តគរុកោសល្យបង្រៀននៅតាមសាលារៀនគោលដៅ។
គម្រោងកុមារកម្ពុជារីករាយ(HCC) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងជាមួយគ្រូកិច្ចសន្យាជំនាន់ទី១ ទី២ និងទី៣ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមក្នុងដំណើរការបង្រៀន និងផ្តល់ឱកាសដល់គ្រូកិច្ចសន្យាបានចែករំលែកនូវចំណេះដឹង និងបទពិសោធទាក់ទងទៅនឹងការគ្រប់គ្រងសិស្ស ជាពិសេសអំពីវិធីសាស្ដ្របបង្រៀនល្អៗជួយសិស្សរៀនយឺតឱ្យជាប់មធ្យមភាគនៅឆមាសទី២នៃឆ្នាំសិក្សា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាកសាង និងសាលាបឋមសិក្សាបុរី តេជោសែន ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន៤២ នាក់ ដែលមកពីសាលារៀនគោលដៅរបស់គម្រោងក្នុងខេត្តក្រចេះ។ សិក្ខាកាមបានឆ្លុះបញ្ចាំងពីផលលំបាកក្នុងការបង្រៀនសិស្សចែករំលែកដំណោះស្រាយឱ្យគ្នាទៅវិញទៅមក និងរៀបចំផែនការបន្តពីការបង្រៀន និងរៀនមានលក្ខណៈល្អប្រសើរឡើង។
គម្រោងកុមារកម្ពុជារីករាយប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីមូលនិធិគីនឆាន់ ធ្វើយ៉ាងណាឱ្យកុមារដែលនៅតំបន់ដាច់ស្រយោលទទួលបានសេវាអប់រំប្រកបដោយបរិយាបន្ន៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders