News & Events
ការឆ្លុះបញ្ចាំង និងការចែករំលែកបទពិសោធន៍របស់គ្រូបង្រៀនល្អ
Date : 2024-06-22គម្រោងកុមារកម្ពុជារីករាយ (HCC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការឆ្លុះបញ្ចាំង និងការចែករំលែកបទពិសោធន៍របស់គ្រូបង្រៀនល្អ ដែលធ្វើឡើងក្នុងសាលារៀនគោលដៅចំនួនបី ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់គ្រូក្របខណ្ឌក្នុងសាលារៀនគោលដៅទាំងអស់ទទួលបានចំណេះដឹងថ្មីៗ និងចូលរួមចែករំលែកបទពិសោធន៍លើវិធីសាស្ត្របង្រៀន និងរៀនសម្រាប់វិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្រៀនល្អដែលមានទំនួលខុសត្រូវ និងគុណភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងដល់សិក្ខាកាមដូចខាងក្រោម៖
-ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការប្រើប្រាស់សម្ភារឧបទេសសំបូរបែប។
-កំណត់ពីចំណុចខ្លាំង និងចំណុចកែលម្អរបស់ខ្លួនលើការងារបង្រៀន និងរៀន។
-អនុវត្តចំណេះដឹង និងបទពិសោធន៍ថ្មីៗក្នុងសកម្មភាពបង្រៀនក្នុងថ្នាក់។
-រៀបចំខ្លួនដើម្បីក្លាយជាគ្រូបង្រៀនល្អកម្រិតថ្នាក់ជាតិ។
លោក វេង គឹមហេង ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដសៀមរាប បានមានប្រសាសន៍ថា “គម្រោងកុមារកម្ពុជារីករាយរបស់អង្គការខេប តែងតែជួយជាបច្ចេកទេសជាច្រើនដល់សាលារៀនគោលដៅសឹងតែគ្រប់សកម្មភាព ខ្ញុំពិតជាសរសើរចំពោះការយកចិត្តទុកដាក់របស់គម្រោងក្នុងការជួយអភិវឌ្ឍន៍សាលារៀនឱ្យមានភាពរីកចម្រើនទៅមុខ។ ខ្ញុំសូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលមានសមត្ថភាពនៅទីនេះ សូមដាក់ពាក្យប្រឡងជាគ្រូបង្រៀនល្អ ហើយមន្ទីរ និងគម្រោងនឹងព្យាយាមជួយគាំទ្រដល់លោកគ្រូអ្នកគ្រូជានិច្ច”។
លោកស្រី ម៉ុន ម៉ារី ជាបណ្ណារក្ស និងគ្រូបង្វឹកអំណាន នៅសាលាបឋមសិក្សាហ៊ុនសែនរោងគោ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលធ្វើឱ្យខ្ញុំបានស្គាល់មនុស្សថ្មីៗ ទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗពីការចែករំលែករបស់អ្នកគ្រូឧទ្ទេសក្នុងការបង្រៀននិងរៀន ជាពិសេសខ្ញុំអាចត្រៀមខ្លួនដើម្បីក្លាយជាគ្រូបង្រៀនល្អនាពេលអនាគត”។
លោក ផែន ភឹម នាយកសាលាបឋមសិក្សាស្វាយស បានលើកឡើងថា “ខ្ញុំពិតជាមានអាម្មរណ៍រំភើបរីករាយណាស់ដែលគម្រោងបានបង្កើតឱ្យមានការចែករំលេកបទពិសោធន៍របស់គ្រូបង្រៀនល្អ ព្រោះវាជាគោលដៅរបស់សាលារៀនយើងខ្ញុំចង់បានជាយូមកហើយ”។
គម្រោងកុមារកម្ពុជារីករាយ (HCC) ទទួលហិរញ្ញប្បទានពីមូលនិធិគីនចានដែលជួយលើកកម្ពស់សេវាអប់រំនៅតំបន់ដាច់ស្រយាលកាន់តែល្អប្រសើរឡើង៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders