News & Events
កម្មវិធីផ្តល់សម្ភារៈសិក្សាដល់កុមារងាយរងគ្រោះសរុបចំនួន៥១ នាក់
Date : 2024-05-21គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានរៀបចំកម្មវិធីផ្តល់សម្ភារៈសិក្សាដល់កុមារងាយរងគ្រោះសរុបចំនួន៥១ នាក់ នៅតាមសាលារៀនគោលដៅចំនួន៥ក្នុងខេត្តស្វាយរៀង ដើម្បីលើកទឹកចិត្តកុមារឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងមករៀនឱ្យបានទៀងទាត់។
កម្មវិធីផ្តល់សម្ភារៈសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ រហូតដល់ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយសិស្សម្នាក់ទទួលបានសម្ភារៈសិក្សាដូចជា សៀវភៅសរសេរ ១៥ ក្បាល ប៊ិក ៥ ដើម ស្បែកជើង មួយគូ ឯកសណ្ឋានសិស្ស ២កំប្លេ និងកាតាបមួយ។ ទន្ទឹមនឹងនោះ សិស្សដែលរស់នៅពីឆ្ងាយសាលារៀន ហើយមានជីវភាពខ្វះខាត គម្រោងនឹងផ្តល់កង់មួយបន្ថែមទៀត។
កម្មវិធីផ្តល់សម្ភារៈសិក្សានេះ ពិតជាចូលរួមចំណែកដល់ការសិក្សារបស់កុមារងាយរងគ្រោះ ដូច្នេះពួកគេបានមានសម្លៀកបំពាក់សមរម្យ សម្ភារៈសិក្សាគ្រប់គ្រាន់ ដូចកុមារដទៃទៀត ដែលមានសិទ្ធិទទួលបានការអប់រំ និងអាចកាត់បន្ថយការបោះបង់ការសិក្សា។
គម្រោងលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា គាំទ្រថវិកាពីអង្គការវីវើល និងអង្គការឆាលហ្វាន់អាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders